• Saturday, Nov-07-2026  
  • :
  • :
  • PM    
ព័តមានថ្មី

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនបានឈានដល់ខួបលើកទី ១៤។យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រនិងទំនុកចិត្តរបស់លោកអ្នកទាំងអស់គ្នា។​​​​ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងមិនភ្លេចនូវគោលការណ៍ដើមរបស់ក្រុមហ៊ុនបន្តប្រឈមនឹងការប្រកួតប្រជែងថ្មីៗ និងខិតខំបំពេញតាមការរំពឹងទុករបស់លោកអ្នក។


Flag Counter
សារពីប្រធានក្រុមហ៊ុន

 សូមគោរពជូនចំពោះអតិថិជននិងដៃគូអាជីវកម្មជាទីគោរព,

 ជាបឋម យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រនិងការអនុគ្រោះដ៏ថ្លៃថ្លារបស់
លោកអ្នកចំពោះក្រុមហ៊ុនរបស់យើងខ្ញុំកន្លងមក។

 ចាប់តាំងពីបានបង្កើតក្រុមហ៊ុនមកក្រុមហ៊ុនរបស់យើងខ្ញុំបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តា
លនិងផ្គត់ផ្គង់ធនធានមនុស្សកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយឈរលើទស្សនវិជ្ជាថា «ភាពរីក
ចម្រើនរបស់អតិថិជនគឺជាភាពរីកចម្រើនរបស់យើង ហើយភាពជោគជ័យរបស់អតិថិជន គឺជាភាព
ជោគជ័យរបស់យើង»។


 បច្ចុប្បន្ននៅប្រទេសជប៉ុន បរិយាកាសជុំវិញធនធានមនុស្សបរទេសកំពុងមានការផ្លាស់ប្តូរយ៉ា
ងសំខាន់ ដោយរួមមានការផ្លាស់ប្តូរពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេសទៅកាន់ប្រព័ន្ធថ្មី
សម្រាប់ការអភិវឌ្ឍជំនាញនិងការងារ។

ក្នុងបរិបទនៃការផ្លាស់ប្តូរទាំងនេះក្រោមគោលការណ៍ «ដើរទៅជាមួយគ្នា រីកចម្រើនទៅជាមួយគ្នា»
យើងខ្ញុំនឹងបន្តខិតខំធ្វើជាស្ពានតភ្ជាប់រវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ព្រមទាំងរួមចំណែក
ដល់ការរីកចម្រើនរបស់សហគ្រាសនិងសហគមន៍មូលដ្ឋាន តាមរយៈធនធានមនុស្ស។

នាពេលខាងមុខយើងខ្ញុំនឹងបន្តផ្តល់សេវាកម្មប្រកបដោយភាពស្មោះត្រង់ និងទំនុកចិត្ត ព្រមទាំង
ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត និងការរំពឹងទុករបស់
លោកអ្នក។

 យើងខ្ញុំសូមអំពាវនាវសុំការគាំទ្រនិងកិច្ចសហការពីលោកអ្នកជាបន្តបន្ទាប់ និងសូមអរគុណចំពោះ
ការគាំទ្ររបស់លោកអ្នកកន្លងមក។



                             នាយកតំណាង សុខ ប៊ីវណ្ណា